និក្ខមនំ 7:20-25 KHOV

20 ម៉ូសេ និង​អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ នោះ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ទាំង​អស់

21 ត្រី​ដែល​នៅ​ក្នុង​ទន្លេ​ក៏​ស្លាប់ ទឹក​ទន្លេ​ក៏​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន ក៏​មាន​ឈាម​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង

22 ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​បាន​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ហើយ​ផារ៉ោន​កើត​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​តាម​លោក​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក

23 ផារ៉ោន​ទ្រង់​វិល​ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់​វិញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ទេ

24 ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ជីក​ទី​នៅ​ក្បែរ​ទន្លេ​នឹង​រក​ទឹក​ផឹក ដ្បិត​គេ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន​សោះ។

25 ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​វាយ​ទឹក​ទន្លេ​ហើយ​បាន​៧​ថ្ងៃ