និក្ខមនំ 7:4-10 KHOV

4 តែ​ផារ៉ោន​នឹង​មិន​ស្តាប់​តាម​ឯង​ទេ រួច​អញ​នឹង​ដាក់​ដៃ​អញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​នាំ​ពួក​កង​របស់​អញ គឺ​ជា​រាស្ត្រ​អញ ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ

5 កាល​ណា​អញ​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​កណ្តាល​គេ​ទៅ នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត

6 ឯ​ម៉ូសេ និង​អើរ៉ុន​លោក​ក៏​ធ្វើ​តាម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

7 ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ​៨០​ឆ្នាំ ឯ​អើរ៉ុន​ក៏​បាន​អាយុ​៨៣​ឆ្នាំ​ហើយ។

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

9 កាល​ណា​ផារ៉ោន​និយាយ​មក​ឯង​ថា ចូរ​ឯង​សំដែង​បាដិហារិយ៍​មក​មើល នោះ​ឲ្យ​ឯង​ប្រាប់​អើរ៉ុន​ថា ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​នៅ​ចំពោះ​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់

10 ម៉ូសេ និង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អើរ៉ុន​លោក​បោះ​ដំបង​ទៅ​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ នោះ​ដំបង​ក៏​ត្រឡប់​ជា​សត្វ​ពស់