1 នោះទើបព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេឲ្យចូលទៅឯផារ៉ោនទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញ
2 បើមិនព្រមឲ្យគេទៅទេ នោះមើល អញនឹងធ្វើឲ្យកើតមានកង្កែប នៅពេញពាសក្នុងអស់ទាំងព្រំស្រុករបស់ឯង
3 នោះទន្លេនឹងមានពេញសុទ្ធតែកង្កែបវាររវើកឡើង វានឹងលោតចូលទៅក្នុងផ្ទះឯង គឺនៅក្នុងបន្ទប់ដេកលើគ្រែ ហើយក្នុងផ្ទះពួកបំរើ និងពួករាស្ត្រឯង ព្រមទាំងនៅក្នុងជើងក្រាន និងស្នាចលាយម្សៅរបស់ឯងផង
4 កង្កែបទាំងនោះនឹងលោតលើឯង លើរាស្ត្រ ហើយលើពួកបំរើរបស់ឯងទាំងអស់គ្នាដែរ។