11 នោះកង្កែបនឹងថយចេញពីទ្រង់ ពីដំណាក់ទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ និងមានសល់នៅតែក្នុងទន្លេប៉ុណ្ណោះ
12 ម៉ូសេ និងអើរ៉ុនក៏ចេញពីផារ៉ោនទៅ រួចម៉ូសេបានអំពាវនាវដល់ព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលទ្រង់បាននាំមកលើផារ៉ោននោះ
13 ព្រះយេហូវ៉ាទ្រង់ក៏ធ្វើសំរេចតាមពាក្យលោកម៉ូសេ នោះកង្កែបក៏ស្លាប់អន្តរធាននៅក្នុងផ្ទះ និងក្នុងភូមិ ហើយនៅចំការផង
14 គេប្រមូលគរឡើងជាគំនរ រួចក្នុងស្រុកក៏ធុំក្លិនស្អុយពេញ
15 តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេ និងអើរ៉ុនឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមក។
16 រួចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់អើរ៉ុនថា ចូរបងលើកដំបងវាយធូលីដីទៅ ដើម្បីឲ្យបានត្រឡប់ជាចៃ នៅពេញក្នុងស្រុកអេស៊ីព្ទ
17 នោះក៏ធ្វើដូច្នោះ អើរ៉ុនកាន់ដំបងលើកវាយធូលីដី ហើយកើតមានចៃនៅលើមនុស្សហើយនឹងសត្វ ធូលីដីទាំងអស់ក៏ទៅជាចៃពេញក្នុងស្រុកអេស៊ីព្ទ