និក្ខមនំ 8:22-28 KHOV

22 តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​ញែក​ស្រុក​កូសែន​ដែល​រាស្ត្រ​អញ​នៅ​មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​ឯង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដ៏​នៅ​កណ្តាល​ផែនដី​នេះ

23 អញ​នឹង​ផ្តាច់​រាស្ត្រ​អញ និង​រាស្ត្រ​ឯង​ឲ្យ​ដាច់​ចេញ​ពី​គ្នា ឯ​ទី​សំគាល់​នេះ​នឹង​កើត​ឡើង​នៅ​វេលា​ថ្ងៃ​ស្អែក

24 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ​មាន​រុយ​ទាំង​ហ្វូង ដែល​នាំ​ឲ្យ​វេទនា​ចិត្ត មក​ក្នុង​ដំណាក់​ផារ៉ោន ក្នុង​ផ្ទះ​ពួក​មហា‌តលិក​ទ្រង់ ហើយ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង រុយ​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​ស្រុក​ខូច​ខាត​ទៅ។

25 នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​នៃ​ឯង នៅ​ក្នុង​ស្រុក​នេះ​ចុះ

26 តែ​ម៉ូសេ​ប្រកែក​ថា មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ បើ​ធ្វើ​យ៉ាង​នោះ ឈ្មោះ​ថា​យើង​ខ្ញុំ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​យញ្ញ‌បូជា​ដែល​ជា​ទី​ស្អប់​ខ្ពើមដល់​សាសន៍​អេស៊ីព្ទ​ហើយ ចុះ​បើ​យើង​ខ្ញុំ​ធ្វើ​យញ្ញ‌បូជា​នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ នោះ​តើ​គេ​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ​អី

27 យើង​ខ្ញុំ​នឹង​ដើរ​ផ្លូវ​ចំនួន​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហាស្ថាន​វិញ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​បង្គាប់​របស់​ទ្រង់

28 នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នៅ​ទី​វាល​រហាស្ថាន​បាន តែ​កុំ​ឲ្យ​ទៅ​ឆ្ងាយ​ពេក ចូរ​សូម​អង្វរ​ឲ្យ​អញ​ផង