និក្ខមនំ 8:29-32 KHOV

29 ម៉ូសេ​ទូល​តប​ថា មើល ទូល‌បង្គំ​នឹង​ចេញ​ពី​ទ្រង់​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​រុយ​បាន​ថយ​ចេញ​ពី​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​របស់​ទ្រង់​នៅ​ពេល​ថ្ងៃ​ស្អែក ប៉ុន្តែ​សូម​កុំ​ឲ្យ​តែ​ទ្រង់​បញ្ឆោត​ទៀត ដើម្បី​នឹង​ឃាត់​បណ្តា‌ជន​មិន​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ

30 រួច​ម៉ូសេ​ក៏​ចេញ​ពី​ផារ៉ោន​ទៅ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា

31 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ គ្មាន​នៅ​សល់​១​សោះ

32 ប៉ុន្តែ​ផារ៉ោន ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង​វិញ​ម្តង​នេះ​ទៀត គឺ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ឡើយ។