និក្ខមនំ 8:5-11 KHOV

5 នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​កាន់​ដំបង​លើក​ទៅ​លើ​អស់​ទាំង​ទន្លេ ព្រែក ហើយ​នឹង​បឹង ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ

6 អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​កង្កែប​ឡើង​មក​គ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

7 ឯ​ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ គេ​បាន​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។

8 នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

9 ម៉ូសេ​ក៏​ទូល​ផារ៉ោន​ថា ទ្រង់​មាន​អំណាច​ស្រាប់​ហើយ ដូច្នេះ​សូម​បង្គាប់​ទូល‌បង្គំ​ចុះ តើ​ចង់​ឲ្យ​ទូល‌បង្គំ​អង្វរ​ជំនួស​ទ្រង់ និង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ទ្រង់​ក្នុង​ពេល​ណា ដើម្បី​ឲ្យ​កង្កែប​បាន​ត្រូវ​វិនាស​ចេញ​ពី​ចំពោះ​ទ្រង់ និង​ពួក​ដំណាក់​ទ្រង់​ទៅ ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​វិញ

10 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ថ្ងៃ​ស្អែក​ចុះ រួច​លោក​ទូល​ថា សូម​តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​ថា គ្មាន​អ្នក​ឯ​ណា​ឡើយ ដែល​ស្មើ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

11 នោះ​កង្កែប​នឹង​ថយ​ចេញ​ពី​ទ្រង់ ពី​ដំណាក់​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ និង​មាន​សល់​នៅ​តែ​ក្នុង​ទន្លេ​ប៉ុណ្ណោះ