1 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យចូលទៅគាល់ផារ៉ោន ទូលទ្រង់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញចុះ
2 ដ្បិតបើឯងមិនព្រមឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងទៀត
3 នោះមើល ព្រះហស្តនៃព្រះយេហូវ៉ា នឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់ឯងដែលនៅចំការ គឺទាំងសេះ លា អូដ្ឋ ហើយហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នជាយ៉ាងវេទនា
4 តែព្រះយេហូវ៉ា ទ្រង់នឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល និងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះនឹងគ្មានស្លាប់សត្វណាមួយរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ
5 ព្រះយេហូវ៉ាទ្រង់ក៏ដាក់កំណត់ថា ថ្ងៃស្អែកឡើង ព្រះយេហូវ៉ាទ្រង់នឹងធ្វើការនេះនៅក្នុងស្រុក