29 ម៉ូសេលោកទូលឆ្លើយថា កាលណាទូលបង្គំបានចេញពីក្រុងទៅហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ហើយនឹងគ្មានព្រិលទៀត នេះដើម្បីឲ្យទ្រង់ជ្រាបថា ផែនដីជារបស់ផងព្រះយេហូវ៉ា
30 ប៉ុន្តែទូលបង្គំដឹងថា ទ្រង់ និងពួកមហាតលិកមិនទាន់ខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេ
31 ឯដើមខ្លូតទេស និងស្រូវឱក នោះហិនហោចអស់ ដ្បិតស្រូវឱកកំពុងតែបែកគួរ ហើយដើមខ្លូតទេសចេញផ្កាហើយ
32 តែស្រូវសាលី និងស្រូវអេប៉ូតមិនបានខូចទេ ពីព្រោះមិនទាន់ដុះនៅឡើយ
33 ម៉ូសេក៏ចេញពីចំពោះផារ៉ោនទៅក្រៅទីក្រុង លើកដៃប្រទូលទៅព្រះយេហូវ៉ា នោះផ្គរលាន់ក៏ស្ងប់ស្ងាត់ ព្រិលក៏បាត់ទៅ ហើយភ្លៀងក៏រាំង មិនធ្លាក់មកលើដីទៀត
34 រួចកាលផារ៉ោនឃើញថា ភ្លៀង និងព្រិល ហើយនឹងផ្គរលាន់បានស្ងប់បាត់អស់ហើយ នោះទ្រង់នៅតែធ្វើបាបទៀត គឺទ្រង់តាំងព្រះទ័យរឹងទទឹង ព្រមទាំងពួកមហាតលិកទាំងអស់គ្នាផង
35 ដូច្នេះផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅទេ ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដោយសារម៉ូសេ។