សុភាសិត 1:1-6 KHOV

1 នេះ​ជា​សុភាសិត​របស់​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ​បុត្រា​នៃ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល

2 សំរាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា និង​សេចក្តី​ប្រៀន‌ប្រដៅ ហើយ​ឲ្យ​បាន​យល់​អស់​ទាំង​សេចក្តី​ដែល​ត្រូវ​ខាង​យោបល់

3 ក៏​សំរាប់​ឲ្យ​ទទួល​សេចក្តី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ​នៃ​សេចក្តី​សុចរិត សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​ទៀង​ត្រង់

4 ហើយ​សំរាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្តី​ឆ្លៀវ‌ឆ្លាត និង​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំរិះ ហើយ​នឹង​សតិ‌បញ្ញា​នឹង‌ធឹង

5 ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំ‌ទាំ

6 ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។