សុភាសិត 10:1-6 KHOV

1 នេះ​ជា​សុភាសិត​របស់​សាឡូ‌ម៉ូន។កូន​ដែល​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ តែ​កូន​ដែល​ល្ងី‌ល្ងើ នោះ​នាំ​ឲ្យ​ម្តាយ​ធ្ងន់​ទ្រូង​វិញ។

2 ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​អាក្រក់ នោះ​គ្មាន​ប្រយោជន៍​ទេ តែ​សេចក្តី​សុចរិត នោះ​រមែង​ជួយ​ឲ្យ​រួច​ពី​ស្លាប់។

3 ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​ឲ្យ​ព្រលឹង​នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ទ្រង់​ច្រាន​សេចក្តី​លោភ​របស់​មនុស្ស​អាក្រក់​ចេញ។

4 អ្នក​ណា​ដែល​ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស នោះ​រមែង​ធ្លាក់​ខ្លួន​ជា​ក្រ តែ​ដៃ​មនុស្ស​ដែល​ឧស្សាហ៍ នាំ​ឲ្យ​មាន​វិញ។

5 ចំណែក​អ្នក​ណា​ដែល​ខំ​ប្រឹង​ប្រមូល​ទុក​នៅ​ក្នុង​រដូវ​ក្តៅ នោះ​ឯង​ជា​កូន​ដែល​មាន​គំនិត តែ​ឯ​អ្នក​ណា​ដែល​រវល់​តែ​ដេក​នៅ​រដូវ​ចំរូត​វិញ នោះ​គឺ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស។

6 អំណោយ​ពរ រមែង​ស្ថិត​លើ​ក្បាល​នៃ​មនុស្ស​សុចរិត តែ​សេចក្តី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់​វិញ។