សុភាសិត 10:13-19 KHOV

13 នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សំរាប់​ខ្នង​នៃ​មនុស្ស​ណា​ដែល​ឥត​មាន​ដំរិះ​វិញ។

14 មនុស្ស​ប្រាជ្ញ តែង​ប្រមូល​ចំណេះ​ទុក តែ​ឯ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្តី​ហិន‌វិនាស​ដែល​នៅ​បង្កើយ​វិញ។

15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្តី​ហិន‌វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្តី​ទាល់​ក្រ​របស់​គេ។

16 កិច្ច‌ការ​ដែល​មនុស្ស​សុចរិត​ធ្វើ នោះ​គឺ​សំរាប់​ចិញ្ចឹម​ជីវិត តែ​ផល​របស់​មនុស្ស​អាក្រក់ សំរាប់​តែ​ធ្វើ​បាប​វិញ។

17 អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​បន្ទោស នោះ​ហៅ​ថា វង្វេង​វិញ។

18 អ្នក​ណា​ដែល​លាក់​សេចក្តី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។

19 អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។