សុភាសិត 10:19-25 KHOV

19 អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

20 អណ្តាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​ដំឡៃ​តិច​ណាស់។

21 បបូរ​មាត់​របស់​មនុស្ស​សុចរិត ឃ្វាល​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើ គេ​ស្លាប់​បាត់​ទៅ ដោយ​ខ្វះ​យោបល់​វិញ។

22 អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្តី​ទុក្ខ​ព្រួយ​ផង​ទេ។

23 ឯ​ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន​ដំរិះ​យោបល់ នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ។

24 សេចក្តី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្តី​ដែល​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។

25 កាល​ណា​ខ្យល់​កួច​ហួស​បាត់​ទៅ នោះ​មនុស្ស​អាក្រក់​ឥត​មាន​សល់​ឡើយ តែ​មនុស្ស​សុចរិត មាន​ឫស​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​វិញ។