សុភាសិត 10:24-30 KHOV

24 សេចក្តី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្តី​ដែល​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។

25 កាល​ណា​ខ្យល់​កួច​ហួស​បាត់​ទៅ នោះ​មនុស្ស​អាក្រក់​ឥត​មាន​សល់​ឡើយ តែ​មនុស្ស​សុចរិត មាន​ឫស​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​វិញ។

26 ទឹក‌ខ្មេះ​ដល់​ធ្មេញ ហើយ​ផ្សែង​ដល់​ភ្នែក នោះ​ជា​យ៉ាង​ណា ឯ​មនុស្ស​ខ្ជិល​ច្រអូស ក៏​យ៉ាង​នោះ​ដល់​អ្នក​ណា​ដែល​ប្រើ​វា​ដែរ។

27 សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ចំរើន​ថ្ងៃ​អាយុ តែ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​រួញ​ខ្លី​វិញ។

28 ការ​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ តែ​សេចក្តី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់ និង​សូន្យ​បាត់​ទៅ។

29 ផ្លូវ​ព្រះ‌យេហូវ៉ា ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់​តែ​ជា​សេចក្តី​វិនាស​វិញ ដល់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

30 មនុស្ស​សុចរិត នឹង​មិន​ត្រូវ​រង្គើ​ឡើយ តែ​មនុស្ស​អាក្រក់ នឹង​អាស្រ័យ​នៅ​ផែនដី​មិន​បាន។