សុភាសិត 10:28-32 KHOV

28 ការ​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ តែ​សេចក្តី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់ និង​សូន្យ​បាត់​ទៅ។

29 ផ្លូវ​ព្រះ‌យេហូវ៉ា ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់​តែ​ជា​សេចក្តី​វិនាស​វិញ ដល់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

30 មនុស្ស​សុចរិត នឹង​មិន​ត្រូវ​រង្គើ​ឡើយ តែ​មនុស្ស​អាក្រក់ នឹង​អាស្រ័យ​នៅ​ផែនដី​មិន​បាន។

31 មាត់​របស់​មនុស្ស​សុចរិត តែង​បញ្ចេញ​ប្រាជ្ញា តែ​អណ្តាត​វៀច នឹង​ត្រូវ​កាត់​ចេញ។

32 បបូរ​មាត់​របស់​មនុស្ស​សុចរិត រមែង​ដឹង​សេចក្តី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្តី​ក្រវិច‌ក្រវៀន​វិញ។