6 អំណោយពរ រមែងស្ថិតលើក្បាលនៃមនុស្សសុចរិត តែសេចក្តីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់វិញ។
7 សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ។
8 អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
9 អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
10 អ្នកណាដែលមិចភ្នែក នោះរមែងនាំឲ្យកើតទុក្ខ ហើយមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះក៏នឹងត្រូវដួលចុះ។
11 មាត់នៃមនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្តីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។
12 ឯសេចក្តីសំអប់ នោះបណ្តាលឲ្យកើតមានហេតុទាស់ទែងគ្នា តែសេចក្តីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។