សុភាសិត 10:7-13 KHOV

7 សេចក្តី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក‌រលួយ​ទៅ។

8 អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។

9 អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត តែ​អ្នក​ណា​ដែល​បង្ខូច​ផ្លូវ​ខ្លួន នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ស្គាល់​គេ​ច្បាស់​ដែរ។

10 អ្នក​ណា​ដែល​មិច​ភ្នែក នោះ​រមែង​នាំ​ឲ្យ​កើត​ទុក្ខ ហើយ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​ក៏​នឹង​ត្រូវ​ដួល​ចុះ។

11 មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្តី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។

12 ឯ​សេចក្តី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្តី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។

13 នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សំរាប់​ខ្នង​នៃ​មនុស្ស​ណា​ដែល​ឥត​មាន​ដំរិះ​វិញ។