2 កាលណាកើតមានសេចក្តីអំនួត នោះក៏កើតមានសេចក្តីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
3 សេចក្តីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវគេ តែសេចក្តីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
4 ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្តីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។
5 សេចក្តីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
6 ឯសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
7 កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្តីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្តីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។
8 មនុស្សសុចរិតរមែងរួចពីសេចក្តីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។