សុភាសិត 11:25-31 KHOV

25 មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

26 ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល​នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។

27 អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្តី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។

28 អ្នក​ណា​ដែល​ទី​ពឹង​ចំពោះ​ទ្រព្យ​សម្បត្តិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​ចំរើន​ឡើង ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។

29 អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹកវរ​ក្នុង​ផ្ទះ​ខ្លួន នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មរដក ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បំរើ​ដល់​មនុស្ស​ប្រាជ្ញ។

30 ផល​របស់​មនុស្ស​សុចរិត នោះ​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស។

31 មើល ពួក​មនុស្ស​អាក្រក់​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៅ​ផែនដី​ទៅ​ហើយ ចុះ​ឯ​មនុស្ស​អាក្រក់ នឹង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង​លើស​ជាង​អម្បាលម៉ាន​ទៅ។