8 មនុស្សសុចរិតរមែងរួចពីសេចក្តីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។
9 មនុស្សទមិលល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
10 គ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
11 ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពររបស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរលំវិញ។
12 អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួននោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
13 អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
14 ទីណាដែលឥតមានអ្នកប្រាជ្ញនាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ។