1 អ្នកណាដែលចូលចិត្តចំពោះសេចក្តីប្រៀនប្រដៅ នោះក៏ស្រឡាញ់ដំរិះ តែអ្នកណាដែលស្អប់ដល់សេចក្តីបន្ទោស នោះជាមនុស្សកំរោលវិញ។
2 មនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា តែទ្រង់នឹងកាត់ទោស ដល់មនុស្សណាដែលគិតគូបង្កើតការអាក្រក់។
3 គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសនៃមនុស្សសុចរិតមិនត្រូវរលើងឡើយ។
4 ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្ដី តែស្ត្រីណាដែលនាំឲ្យមានសេចក្តីខ្មាស នោះប្រៀបដូចជាសេចក្តីពុករលួយនៅក្នុងឆ្អឹងរបស់ប្ដីវិញ។
5 អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្តីឆបោកវិញ។
6 ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកំចាយឈាម តែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញ។