11 អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្តីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
12 ឯមនុស្សអាក្រក់ គេចង់បានរបឹបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។
13 មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្តីលំបាក។
14 មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្តីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះនឹងបានសងដល់អ្នកនោះវិញ។
15 មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ។
16 សេចក្តីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសំដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្តីខ្មាសវិញ។
17 អ្នកណាដែលពោលពាក្យពិត នោះរមែងសំដែងចេញនូវសេចក្តីសុចរិត តែសាក្សីក្លែងក្លាយ នោះសំដែងសេចក្តីកំភូតវិញ។