15 មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ។
16 សេចក្តីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសំដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្តីខ្មាសវិញ។
17 អ្នកណាដែលពោលពាក្យពិត នោះរមែងសំដែងចេញនូវសេចក្តីសុចរិត តែសាក្សីក្លែងក្លាយ នោះសំដែងសេចក្តីកំភូតវិញ។
18 មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។
19 បបូរមាត់ដែលបញ្ចេញសេចក្តីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
20 ការឆបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់ តែមានសេចក្តីអំណរសំរាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្តីសុខ។
21 មនុស្សសុចរិតនឹងមិនត្រូវកើតមានសេចក្តីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់នឹងបានឆ្អែតដោយការអាក្រក់។