11 ទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បី នោះនឹងខ្ជះខ្ជាយទៅ តែអ្នកណាដែលសន្សំដោយប្រឹងប្រែងនោះនឹងបានចំរើនកើនឡើង។
12 សេចក្តីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
13 អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យនោះនឹងបានរង្វាន់វិញ។
14 ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សំរាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។
15 គំនិតឆ្លុះមុត នោះនាំឲ្យគេរាប់អាន តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ។
16 គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយដំរិះ តែមនុស្សល្ងីល្ងើគេបង្អួតសេចក្តីចំកួតរបស់ខ្លួនវិញ។
17 មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចំរើនសេចក្តីសុខវិញ។