13 អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យនោះនឹងបានរង្វាន់វិញ។
14 ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សំរាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។
15 គំនិតឆ្លុះមុត នោះនាំឲ្យគេរាប់អាន តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ។
16 គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយដំរិះ តែមនុស្សល្ងីល្ងើគេបង្អួតសេចក្តីចំកួតរបស់ខ្លួនវិញ។
17 មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចំរើនសេចក្តីសុខវិញ។
18 អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាមសេចក្តីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។
19 ការដែលបានសំរេចតាមបំណងចិត្ត នោះមានរស់ផ្អែមដល់ព្រលឹងហើយ តែដែលលះចេញពីអំពើអាក្រក់ នោះជាសេចក្តីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។