16 គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយដំរិះ តែមនុស្សល្ងីល្ងើគេបង្អួតសេចក្តីចំកួតរបស់ខ្លួនវិញ។
17 មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចំរើនសេចក្តីសុខវិញ។
18 អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាមសេចក្តីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។
19 ការដែលបានសំរេចតាមបំណងចិត្ត នោះមានរស់ផ្អែមដល់ព្រលឹងហើយ តែដែលលះចេញពីអំពើអាក្រក់ នោះជាសេចក្តីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។
20 អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
21 សេចក្តីអាក្រក់ដេញជាប់តាមមនុស្សមានបាប តែមនុស្សសុចរិត នឹងបានរង្វាន់ជាសេចក្តីល្អវិញ។
22 មនុស្សល្អ គេតែងតែទុកមរដកដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុកសំរាប់មនុស្សសុចរិតវិញ។