22 មនុស្សល្អ គេតែងតែទុកមរដកដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុកសំរាប់មនុស្សសុចរិតវិញ។
23 ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែមានគេដែលត្រូវបំផ្លាញវិញ ដោយខ្វះសេចក្តីយុត្តិធម៌។
24 អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា។
25 មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់ នឹងត្រូវអត់ឃ្លានវិញ។