2 អ្នកណាដែលដើរដោយសេចក្តីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយទ្រង់វិញ។
3 នៅក្នុងមាត់របស់មនុស្សល្ងីល្ងើ នោះមានរំពាត់សំរាប់បង្ក្រាបសេចក្តីអំនួតរបស់វា តែបបូរមាត់មនុស្សប្រាជ្ញ នឹងការពារខ្លួនគេវិញ។
4 ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកំឡាំងគោនោះឯង ដែលនឹងចំរើនកើនឡើងបាន។
5 សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយតែងតែពោលពាក្យភូតភរវិញ។
6 មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។
7 ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះនៅបបូរមាត់វាមិនបាន។
8 ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្តីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្តីឆបោកទទេ។