23 អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកំរៃ តែសំដីទទេៗនាំឲ្យក្រខ្សត់វិញ។
24 ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្តីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្តីចំកួតសុទ្ធ។
25 សាក្សីទៀងត្រង់ រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់នោះពោលពាក្យភូតភរវិញ។
26 មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
27 សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។
28 ដែលស្តេចមានសិរីល្អ នោះគឺដោយមានរាស្ត្រជាច្រើន ឯចៅហ្វាយ បើគ្មានបណ្តាជន នោះត្រូវធ្លាក់ចុះវិញ។
29 អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវនោះសំញែងសេចក្តីចំកួតរបស់ខ្លួនវិញ។