31 អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកដំកើងទ្រង់វិញ។
32 មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ក្នុងកាលដែលស្លាប់វិញ។
33 មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់ តែសេចក្តីដែលនៅខាងក្នុងមនុស្សល្ងីល្ងើនោះរមែងសំដែងចេញមក។
34 សេចក្តីសុចរិតរមែងលើកដំកើងនគរ តែអំពើបាបជាទីគួរខ្មាសដល់សាសន៍ណាៗក៏ដោយ។
35 មហាក្សត្រតែងផ្តល់គុណ ដល់អ្នកបំរើណាដែលប្រព្រឹត្តដោយអើពើ តែសេចក្តីក្រោធរបស់ទ្រង់ នឹងទាស់ចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាសវិញ។