4 ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកំឡាំងគោនោះឯង ដែលនឹងចំរើនកើនឡើងបាន។
5 សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយតែងតែពោលពាក្យភូតភរវិញ។
6 មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។
7 ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះនៅបបូរមាត់វាមិនបាន។
8 ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្តីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្តីឆបោកទទេ។
9 មនុស្សល្ងីល្ងើរមែងសើចឡកចំពោះអំពើបាប តែនៅក្នុងពួកមនុស្សសុចរិត តែងមានសេចក្តីរាប់អានគ្នា។
10 ចិត្តមនុស្សរមែងស្គាល់សេចក្តីជូរចត់របស់ខ្លួន ឯមនុស្សដទៃ នឹងទទួលចំណែកក្នុងសេចក្តីអំណររបស់ចិត្តនោះមិនបាន។