សុភាសិត 15:29-33 KHOV

29 ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ទ្រង់​ស្តាប់​សេចក្តី​អធិស្ឋាន​របស់​មនុស្ស​សុចរិត​វិញ។

30 ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង។

31 ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ។

32 អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​នោះ​ឈ្មោះ​ថា​ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​បាន​យោបល់​វិញ។

33 សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្តី​សុភាព‌រាបសា​តែង​តែ​នាំ​មុខ​កិត្តិសព្ទ។