15 កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀង។
16 ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអំបាលម៉ានទៅ អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
17 ផ្លូវរបស់មនុស្សទៀងត្រង់ នោះគឺជាការចៀសវាងពីអំពើអាក្រក់ អ្នកណាដែលរក្សាទុកនូវផ្លូវប្រព្រឹត្តរបស់ខ្លួននោះឈ្មោះថាការពារព្រលឹងខ្លួន។
18 សេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។
19 ការដែលមានចិត្តសុភាព ជាមួយនឹងពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹបជាមួយនឹងមនុស្សអួតអាង។
20 អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្តីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
21 ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្តីផ្អែមល្ហែមនៃបបូរមាត់ក៏ចំរើនចំណេះកាន់តែច្រើនឡើង។