20 អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្តីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
21 ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្តីផ្អែមល្ហែមនៃបបូរមាត់ក៏ចំរើនចំណេះកាន់តែច្រើនឡើង។
22 អ្នកណាដែលមានយោបល់ហើយ យោបល់នោះឯងជារន្ធទឹកនៃជីវិតដល់អ្នកនោះ ហើយការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ គឺជាសេចក្តីចំកួតរបស់ខ្លួនគេ។
23 ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើនឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង។
24 ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
25 មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់។
26 ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ី នោះខំធ្វើសំរាប់ខ្លួនអ្នកនោះឯង ដ្បិតមាត់ខ្លួនបង្ខំឲ្យធ្វើទៅ។