27 មនុស្សចោលម្សៀត គេគិតគូបង្កើតការអាក្រក់ ហើយនៅបបូរមាត់គេមានភ្លើងក្តៅដែរ។
28 មនុស្សវៀចវេរ គេសាបព្រោះសេចក្តីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្រសំឡាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
29 មនុស្សច្រឡោតគេល្បួងអ្នកជិតខាង ហើយក៏នាំទៅក្នុងផ្លូវដែលមិនល្អ។
30 គេធ្មេចភ្នែក ដើម្បីគិតគូរបង្កើតការវៀច គេខាំមាត់ខ្លួន ដើម្បីនឹងគិតសំរេចការអាក្រក់។
31 ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្តិសព្ទ។
32 អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួនក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត។
33 មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែដែលសំរេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ាទេ។