9 ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ។
10 មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឱស្ឋទ្រង់នឹងមិនសំរេចខុសក្នុងការវិនិច្ឆ័យឡើយ។
11 ជញ្ជីង ហើយនឹងត្រាជូត្រឹមត្រូវ នោះជារបស់ផងព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ក៏ជាស្នាដៃរបស់ទ្រង់ដែរ។
12 បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្តីសុចរិតទេ។
13 ឯបបូរមាត់សុចរិត នោះជាទីគាប់ដល់ព្រះទ័យនៃស្តេចណាស់ ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវ។
14 សេចក្តីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបំរើនៃសេចក្តីស្លាប់ មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្តីក្រោធនោះទៅ។
15 កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀង។