1 បើមានតែបាយក្រៀម១ដុំ ដែលនឹងបរិភោគដោយសេចក្តីសុខ នោះវិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្តីទាស់ទែងគ្នាវិញ។
2 បាវដែលបំរើដោយប្រាជ្ញា នោះនឹងត្រួតលើកូនដែលនាំឲ្យឪពុកមានសេចក្តីខ្មាស ហើយនឹងបានចំណែកមរដកជាមួយនឹងបងប្អូនរបស់កូននោះដែរ។
3 មនុស្សប្រើបាវដីសំរាប់សំរងប្រាក់ ហើយឡសំរាប់មាស តែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញ។
4 មនុស្សដែលប្រព្រឹត្តអាក្រក់ គេតែងស្តាប់តាមបបូរមាត់អាក្រក់ ហើយមនុស្សភូតភរក៏ផ្ទៀងត្រចៀក ស្តាប់អណ្តាតកាច។
5 អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។