19 អ្នកណាដែលចូលចិត្តនឹងការឈ្លោះប្រកែក នោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយ ចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់ នោះជាអ្នកស្វែងរកតែសេចក្តីហិនវិនាស។
20 អ្នកណាដែលមានចិត្តវៀច មិនដែលបានសេចក្តីល្អទេ ហើយអ្នកណាដែលមានអណ្តាតចចើង នោះរមែងធ្លាក់ទៅក្នុងសេចក្តីអន្តរាយ។
21 អ្នកណាដែលបង្កើតបានកូន ជាមនុស្សល្ងីល្ងើ ក៏កើតមានសេចក្តីទុក្ខព្រួយ ឪពុករបស់មនុស្សល្ងីល្ងើរមែងគ្មានសេចក្តីអំណរឡើយ។
22 ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
23 មនុស្សអាក្រក់ គេតែងតែទទួលសំណូក ដោយលួចលាក់ ដើម្បីនឹងបង្ខូចផ្លូវយុត្តិធម៌។
24 ឯប្រាជ្ញា រមែងនៅចំពោះមុខមនុស្សដែលមានដំរិះ តែភ្នែកមនុស្សល្ងីល្ងើមើលទៅឯចុងផែនដីបំផុតវិញ។
25 កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។