3 មនុស្សប្រើបាវដីសំរាប់សំរងប្រាក់ ហើយឡសំរាប់មាស តែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញ។
4 មនុស្សដែលប្រព្រឹត្តអាក្រក់ គេតែងស្តាប់តាមបបូរមាត់អាក្រក់ ហើយមនុស្សភូតភរក៏ផ្ទៀងត្រចៀក ស្តាប់អណ្តាតកាច។
5 អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
6 កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។
7 ពាក្យសំដីខ្ពស់ប្រសើរ មិនសំណំនឹងមនុស្សល្ងីល្ងើទៅហើយ ចំណង់បើបបូរមាត់កំភូត តើមិនសំណំនឹងមនុស្សត្រកូលខ្ពស់ជាជាងយ៉ាងណាទៅ។
8 សំណូករាប់ដូចជាត្បូងមានដំឡៃដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសំរេចការបាន។
9 អ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។