7 ពាក្យសំដីខ្ពស់ប្រសើរ មិនសំណំនឹងមនុស្សល្ងីល្ងើទៅហើយ ចំណង់បើបបូរមាត់កំភូត តើមិនសំណំនឹងមនុស្សត្រកូលខ្ពស់ជាជាងយ៉ាងណាទៅ។
8 សំណូករាប់ដូចជាត្បូងមានដំឡៃដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសំរេចការបាន។
9 អ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។
10 ពាក្យបន្ទោសតែ១ម៉ាត់ តែងមុតចូលទៅក្នុងចិត្តរបស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ១០០រំពាត់ទៅទៀត។
11 មនុស្សខូចអាក្រក់ គេរកតែបះបោរម្យ៉ាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបំរើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។
12 ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន នោះគ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចំកួតរបស់ខ្លួន។
13 ឯអ្នកណាដែលសងការអាក្រក់ ស្នងនឹងការល្អសេចក្តីអាក្រក់នឹងមិនឃ្លាតចេញពីផ្ទះអ្នកនោះឡើយ។