15 ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
16 ជំនូនរបស់មនុស្ស រមែងបើកផ្លូវឲ្យដល់ខ្លួន ក៏នាំចូលទៅដល់ចំពោះអ្នកធំផង។
17 អ្នកណាដែលនិយាយមុនគេក្នុងការក្តី នោះមើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកបើកសំដែងឲ្យឃើញកំហុសវិញ។
18 ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្តីទាស់ទែងគ្នាបាត់ទៅ ហើយនឹងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរ។
19 បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្តីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។
20 មនុស្សនឹងបានឆ្អែតពោះ ដោយផលនៃមាត់ខ្លួន គឺនឹងបានស្កប់ចិត្ត ដោយផលចំរើននៃបបូរមាត់។
21 ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។