សុភាសិត 18:16-22 KHOV

16 ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន ក៏​នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។

17 អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី នោះ​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សំដែង​ឲ្យ​ឃើញ​កំហុស​វិញ។

18 ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្តី​ទាស់‌ទែង​គ្នា​បាត់​ទៅ ហើយ​នឹង​ញែក​មនុស្ស​ដែល​មាន​អំណាច​ចេញ​ពី​គ្នា​ដែរ។

19 បង​ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ នោះ​ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្តី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។

20 មនុស្ស​នឹង​បាន​ឆ្អែត​ពោះ ដោយ​ផល​នៃ​មាត់​ខ្លួន គឺ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ផល​ចំរើន​នៃ​បបូរ​មាត់។

21 ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្តាត​នោះ​ឯង។

22 អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ នោះ​ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។