3 កាលណាមនុស្សអាក្រក់មកដល់ នោះសេចក្តីមើលងាយមានជាប់តាមមកដែរ ហើយសេចក្តីត្មះតិះដៀលក៏រមែងមកជាមួយនឹងសេចក្តីអាប់យសផង។
4 ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។
5 ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្តីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។
6 បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្តីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។
7 មាត់របស់មនុស្សល្ងីល្ងើជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
8 ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។
9 អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន នោះឈ្មោះថាជាបងប្អូននឹងអ្នកដែលបំផ្លាញ។