សុភាសិត 18:8-14 KHOV

8 ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ។

9 អ្នក​ណា​ដែល​ធ្វេស​ប្រហែស​នឹង​ការ​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ជា​បង​ប្អូន​នឹង​អ្នក​ដែល​បំផ្លាញ។

10 ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ។

11 ឯ​មនុស្ស​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។

12 មុន​នឹង​ត្រូវ​វិនាស នោះ​ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្តី​ឆ្មើង‌ឆ្មៃ ឯ​សេចក្តី​រាបសា នោះ​រមែង​តែ​នាំ​មុខ​កិត្តិយស​វិញ។

13 អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំកួត​ហើយ ក៏​ជា​សេចក្តី​ខ្មាស​ដល់​ខ្លួន​ផង។

14 វិញ្ញាណ​នៃ​មនុស្ស​នឹង​ទប់‌ទល់​ខ្លួន​ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​នឹង​ទ្រាំ​បាន។