1 ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ នោះវិសេសជាងមនុស្សដែលមានបបូរមាត់ចចើង ហើយចិត្តល្ងីល្ងើ។
2 មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។
3 សេចក្តីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។
4 ការដែលមានទ្រព្យសម្បត្តិ នោះនាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។
5 សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងគេចមិនរួចដែរ។
6 មនុស្សជាច្រើន នឹងខំយកចិត្តរបស់មនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្រសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ។