សុភាសិត 19:22-28 KHOV

22 សេចក្តី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្តី​សប្បុរស​របស់​អ្នក​នោះ​ឯង ហើយ​មនុស្ស​ទាល់​ក្រ​រមែង​វិសេស​ជាង​មនុស្ស​ភូត‌ភរ។

23 សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។

24 មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​នឹង​បញ្ចុក​មាត់​ខ្លួន​ផង។

25 ចូរ​វាយ​មនុស្ស​ចំអក​មើល‌ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​នឹង​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។

26 អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស និង​សេចក្តី​ដំនៀល។

27 កូន​អើយ ចូរ​លែង​ស្តាប់​តាម​សេចក្តី​ដំបូន្មាន​ដែល​នាំ​ឲ្យ​វង្វេង​ពី​ផ្លូវ​នៃ​ដំរិះ​ចេញ។

28 សាក្សី​កោង‌កាច​គេ​ចំអក​មើល‌ងាយ​ចំពោះ​សេចក្តី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។