សុភាសិត 2:3-9 KHOV

3 អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់

4 បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ

5 នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះ‌អង្គ

6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ និង​យោបល់ នោះ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ទ្រង់​មក

7 ទ្រង់​បំរុង​ទុក​សេចក្តី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្តី​ទៀង​ត្រង់

8 ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្តី​យុត្តិ‌ធម៌ ហើយ​ការ‌ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់

9 យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្តី​សុចរិត សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ