សុភាសិត 20:12-18 KHOV

12 ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក នោះ​គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​២​យ៉ាង។

13 កុំ​ឲ្យ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។

14 អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់ អាក្រក់​ណាស់ តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។

15 មាស ហើយ​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​ដំឡៃ​យ៉ាង​ប្រសើរ​វិញ។

16 ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។

17 អាហារ​ដែល​មនុស្ស​ណា​បាន ដោយ​ការ​កំភូត នោះ​រមែង​ឆ្ងាញ់​ដល់​ខ្លួន តែ​ក្រោយ​មក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ។

18 អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។