15 មាស ហើយត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានដំឡៃយ៉ាងប្រសើរវិញ។
16 ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យមនុស្សដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យាជំនួសអ្នកក្រៅចុះ។
17 អាហារដែលមនុស្សណាបាន ដោយការកំភូត នោះរមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
18 អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសំរេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
19 អ្នកណាដែលដើរចុះឡើងនិយាយដើមគេ នោះជាអ្នកបើកសំដែងការលាក់កំបាំងហើយ ដូច្នេះ កុំឲ្យភប់ប្រសព្វនឹងអ្នកណាដែលមានមាត់ប៉ាចរហាចឡើយ។
20 អ្នកណាដែលប្រទេចផ្តាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសុង។
21 ឯមរដក ដែលដើមដំបូងបានយ៉ាងរួសរាន់ នោះដល់ចុងក្រោយមិនបានពរទេ។