សុភាសិត 20:19-25 KHOV

19 អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សំដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

20 អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។

21 ឯ​មរដក ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។

22 កុំ​ឲ្យ​ថា អញ​នឹង​សង‌សឹក​នោះ​ឡើយ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។

23 កូន​ជញ្ជីង​ឆ​ផ្សេងៗ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រាជូ​ក្លែង នោះ​មិន​ល្អ​ទេ។

24 ផ្លូវ​ដើរ​របស់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន។

25 ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។